Posts

Showing posts from September, 2017

ធម្មបទដ្ឋកថាប្រែលោតប្រយោគសាកល្បង

យមកវគ្គវណ្ណនា យមកវគ្គវណ្ណនា រីកថាដែលជាគ្រឿងពណ៌នានូវអត្ថនៃវគ្គដែលបណ្ឌិតកំណត់ហើយដោយរឿងដែលជាគូរ (មយា គឺខ្ញុំ វុច្ចតេ នឹងពោល) ។ ចក្ខុបាលត្ថេរវត្ថុ រីរឿងនៃព្រះថេរៈឈ្មោះថាចក្ខុបាលៈ (មយា គឺខ្ញុំ វុច្ចតេ នឹងពោល) ។ ( បុច្ឆា រីសំនួរ) អយំ ធម្មទេសនា រីព្រះធម្មទេសនានេះ មនោបុព្វង្គមា ធម្មា ។បេ។ ចក្កំវ វហតោ បទំ ឥតិ ដូច្នេះ (ភគវតា គឺព្រះមានព្រះភាគ) ទេសិតា ត្រាស់សម្តែងហើយ កត្ថ (ឋានេ ក្នុងទី)ណា ? ធម្មា រីធម៌ទាំងឡាយ មនោបុព្វង្គមា មានចិត្តជាសភាពដល់មុន មនោសេដ្ឋា មានចិត្តជាសភាពប្រសើរបំផុត មនោមយា ដែលសម្រេចហើយអំពីចិត្ត ចេ ប្រសិនបើ ( បុគ្គលោ រីបុគ្គល) មនសា មានចិត្ត បទុដ្ឋេន ត្រូវទោសប្រទូសហើយ ភាសតិ វា កំពុងពោលឬ ករោតិ ឬថាកំពុងធ្វើ, ទុក្ខំ រីសេចក្តី អន្វេតិ រមែងទៅតាម នំ ( បុគ្គលំ នូវបុគ្គល)នោះ តតោ ( តិវិធទុច្ចរិតតោ ព្រោះទុច្ចរិតដែលមានប្រការ ៣ )នោះ ( ធុរំ ) វហតោ ( ពលិវទ្ទស្ស ) បទំ ( អន្វេន្តំ ) ចក្កំ ឥវ ដូចជារីកង់(កំពុងជាប់ទៅតាម)នូវដានជើងរបស់គោដែលមានកម្លាំងកំពុងនាំទៅ(នូវនឹម) ។ ( វិស្សជ្ជនំ រីចម្លើយ សាវត្ថិយំ ឥតិ ដូច្នេះ អយំ ធម្មទេសនា រីព្រះធម្មទេសនានេះ) ភគវតា គឺព្រះមានព្រះភ...