ធម្មបទដ្ឋកថាប្រែលោតប្រយោគសាកល្បង
យមកវគ្គវណ្ណនា
យមកវគ្គវណ្ណនា រីកថាដែលជាគ្រឿងពណ៌នានូវអត្ថនៃវគ្គដែលបណ្ឌិតកំណត់ហើយដោយរឿងដែលជាគូរ
(មយា គឺខ្ញុំ វុច្ចតេ នឹងពោល) ។
ចក្ខុបាលត្ថេរវត្ថុ
រីរឿងនៃព្រះថេរៈឈ្មោះថាចក្ខុបាលៈ (មយា គឺខ្ញុំ វុច្ចតេ នឹងពោល)
។
(បុច្ឆា
រីសំនួរ) អយំ ធម្មទេសនា រីព្រះធម្មទេសនានេះ មនោបុព្វង្គមា ធម្មា ។បេ។
ចក្កំវ វហតោ បទំ ឥតិ ដូច្នេះ
(ភគវតា គឺព្រះមានព្រះភាគ)
ទេសិតា ត្រាស់សម្តែងហើយ កត្ថ (ឋានេ ក្នុងទី)ណា ?
ធម្មា រីធម៌ទាំងឡាយ មនោបុព្វង្គមា
មានចិត្តជាសភាពដល់មុន មនោសេដ្ឋា មានចិត្តជាសភាពប្រសើរបំផុត មនោមយា
ដែលសម្រេចហើយអំពីចិត្ត ចេ ប្រសិនបើ (បុគ្គលោ រីបុគ្គល) មនសា
មានចិត្ត បទុដ្ឋេន ត្រូវទោសប្រទូសហើយ ភាសតិ វា កំពុងពោលឬ ករោតិ
ឬថាកំពុងធ្វើ, ទុក្ខំ រីសេចក្តី អន្វេតិ រមែងទៅតាម នំ (បុគ្គលំ
នូវបុគ្គល)នោះ តតោ (តិវិធទុច្ចរិតតោ ព្រោះទុច្ចរិតដែលមានប្រការ ៣
)នោះ (ធុរំ) វហតោ (ពលិវទ្ទស្ស) បទំ (អន្វេន្តំ)
ចក្កំ ឥវ ដូចជារីកង់(កំពុងជាប់ទៅតាម)នូវដានជើងរបស់គោដែលមានកម្លាំងកំពុងនាំទៅ(នូវនឹម)
។
(វិស្សជ្ជនំ
រីចម្លើយ សាវត្ថិយំ ឥតិ ដូច្នេះ អយំ ធម្មទេសនា រីព្រះធម្មទេសនានេះ)
ភគវតា គឺព្រះមានព្រះភាគ (ភាសិតា ត្រាស់សម្តែងហើយ) សាវត្ថិយំ
ក្នុងក្រុងសាវត្ថី ។
(បុច្ឆា
រីសំនួរ កំ អារព្ភ ឥតិ ដូច្នេះ អយំ ធម្មទេសនា រីព្រះធម្មទេសនានេះ
ភគវតា គឺព្រះមានព្រះភាគ ភាសិតា ត្រាស់សម្តែងហើយ សាវត្ថិយំ ក្នុងក្រុងសាវត្ថី)
អារព្ភ ព្រោះប្រារព្ធ កំ (បុគ្គលំ នូវបុគ្គលណា) ?
(វិស្សជ្ជនា រីចម្លើយ
ចក្ខុបាលត្ថេរំ ឥតិ ដូច្នេះ (អយំ ធម្មទេសនា រីព្រះធម្មទេសនានេះ ភគវតា
គឺព្រះមានព្រះភាគ ភាសិតា ត្រាស់សម្តែងហើយ សាវត្ថិយំ ក្នុងក្រុងសាវត្ថី
អារព្ភ ព្រោះប្រារព្ធ ចក្ខុបាលត្ថេរំ នូវព្រះថេរៈឈ្មោះថាចក្ខុបាលៈ ។
កិរ សេចក្តីដំណាលថា
(សេដ្ឋី រីសេដ្ឋី) មហាសុវណ្ណោ នាម ឈ្មោះថា មហាសុវណ្ណ កុដុម្ពិកោ
អឌ្ឍោ មហទ្ធនោ មហាភោគោ អបុត្តកោ អហោសិ បានជាអ្នកមានរណ្តៅទ្រព្យ ស្តុកស្តម្ភ
មានទ្រព្យច្រើន មានភោគច្រើន មិនមានកូនហើយ សាវត្ថិយំ ក្នុងក្រុងសាវត្ថី ។ ឯកទិវសំ
ក្នុងថ្ងៃមួយ សោ (សេដ្ឋី រីសេដ្ឋី)នោះ គន្ត្វា ទៅហើយ នហានតិត្ថំ
កាន់កំពុងដែលជាទីងូត នហាត្វា ងូតហើយ អាគច្ឆន្តោ កាលមក ទិស្វា
ឃើញហើយ វនប្បតឹ នូវដើមឈើដែលជាម្ចាស់នៃព្រៃ ឯកំ មួយដើម សម្បន្នសាខំ
ដែលមានមែកដល់ព្រមហើយ អន្តរាមគ្គេ ក្នុងចន្លោះនៃផ្លូវ (ចិន្តេត្វា
គិតហើយ) អយំ (រុក្ខោ) មហេសក្ខាយ ទេវតាយ បរិគ្គហិតោ ភវិស្សតិ ឥតិ
ថារីដើមឈើនេះ ជាដើមឈើ គឺទេវតាដែលមានសក្តិធំថែរក្សាហើយ សោធាបេត្វា (ញុំាងជន)ឱ្យជម្រះហើយ
តស្ស (វនប្បតិស្ស) ហេដ្ឋាភាគំ នូវចំណែកដែលមានក្នុងខាងក្រោម(នៃដើម្បឈើដែលជាម្ចាស់នៃព្រៃ)នោះ
ការាបេត្វា (ញុំាងជន)ឱ្យធ្វើហើយ បាការបរិក្ខេបំ នូវវត្ថុដែលជាគ្រឿងព័ទ្ធជុំវិញ
គឺរបង ឱកិរាបេត្វា (ញុំាងជន)ឱ្យរោយចុះហើយ វាលុកំ នូវដីខ្សាច់ ឧស្សាបេត្វា
(ញុំាងជន)ឱ្យលើកឡើងហើយ ធជបតាកំ នូវទង់ជ័យនិងជាតិ អលង្ករិត្វា
ប្រដាប់ហើយ វនប្បតឹ នូវដើមឈើដែលជាម្ចាស់នៃព្រៃ កត្វា ធ្វើហើយ បត្ថនំ
នូវសេចក្តីប្រាថ្នា (អហំ) បុត្តំ វា ធីតរំ វា លភិត្វា តុម្ហាកំ
មហាសក្ការំ ករិស្សាមិ ឥតិ ថាខ្ញុំបាននូវកូនប្រុសឬ ឬថានូវកូនស្រីហើយនឹងធ្វើនូវគ្រឿងបូជាដ៏ធំចំពោះលោក
បក្កាមិ ចៀសចេញហើយ ។
អថ លំដាប់នោះ គព្ភោ
រីសត្វដែលកើតហើយក្នុងគភ៌ បតិដ្ឋាសិ តាំងនៅចំពោះហើយ កុច្ឆិយំ
ក្នុងផ្ទៃ ភរិយាយ របស់ភរិយា អស្ស (សេដ្ឋិនោ របស់សេដ្ឋី) នោះ ។ សោ
(សេដ្ឋី រីសេដ្ឋី)នោះ អទាសិ បានឱ្យហើយ គព្ភបរិហារំ
នូវវត្ថុជាគ្រឿងរក្សានូវគភ៌ តស្សាយ (ភរិយាយ ដល់ភរិយា)នោះ ។ សា
(ភរិយា រីភរិយា)នោះ វិជាយិ សម្រាលហើយ បុត្តំ នូវកូនប្រុស ទសមាសច្ចយេន
ដោយកាលជាទីកន្លងទៅនៃខែដប់ ។ សេដ្ឋី រីសេដ្ឋី អកាសិ បានធ្វើហើយ (វចនំ
នូវពាក្យ) បាលោ ឥតិ ថាបាលៈ នាមំ ឱ្យជាឈ្មោះ តស្ស (បុត្តស្ស)អត្តនា
បាលិតំ វនប្បតឹ និស្សាយ លទ្ធត្តា ព្រោះភាវៈនៃកូនប្រុសនោះជាកូនអ្នកដែលខ្លួនបានហើយ
ព្រោះអាស្រ័យហើយនូវដើមឈើដែលជាម្ចាស់នៃព្រៃ ដែលទេវតារក្សាហើយ ។ អបរភាគេ
ក្នុងកាលដែលជាចំណែកដទៃទៀត សា (ភរិយា រីភរិយា) នោះ លភិ បានហើយ
បុត្តំ នូវកូនប្រុស អញ្ញំ ដទៃ ។
(សោ សេដ្ឋី
រីសេដ្ឋីនោះ) កត្វា ធ្វើហើយ (វចនំ នូវពាក្យ) ចុល្លបាលោ ឥតិ
ថា ចុល្លបាលៈ នាមំ ឱ្យជាឈ្មោះ តស្ស (បុត្តស្ស
របស់កូនប្រុស)នោះ អករិ បានធ្វើហើយ (វចនំ នូវពាក្យ) មហាបាលោ ឥតិ
ថាមហាបាលៈ នាមំ ឱ្យជាឈ្មោះ ឥតរស្ស (បុត្តស្ស របស់កូនប្រុស)ក្រៅនេះ
។ មាតបិតរោ រីមាតានិងបិតាទាំងឡាយ ពន្ធឹសុ ចង់ហើយ តេ (បុត្តេ
នូវកូនប្រុសទាំងឡាយ)នោះ វយប្បត្តេ ដែលដល់ហើយនូវវ័យ ឃរពន្ធនេន
ដោយគ្រឿងចង គឺផ្ទះ ។ អបរភាគេ ក្នុងកាលដែលជាចំណែកដទៃទៀត មាតាបិតរោ
រីមាតានិងបិតាទាំងឡាយ អកំសុ បានធ្វើហើយ កាលំ នូវមរណៈ ។ (ញតកា
រីញាតិទាំងឡាយ) វិវរេសុំ បែងចែកហើយ ភោគំ នូវភោគទ្រព្យ សព្វំ
ទាំងអស់ ទ្វិន្នំ បុត្តានំ ឯវ ដល់កូនប្រុសទាំងឡាយតែពីរនាក់ប៉ុណ្ណោះ ។
តស្មឹ សមយេ ក្នុងសម័យនោះ សត្ថា
រីព្រះសាស្តា បវត្តិប្បវរធម្មចក្កោ មានចក្រ
គឺធម៌ដ៏ប្រសើរឱ្យប្រព្រឹត្តទៅហើយ គន្ត្វា យាងទៅហើយ អនុបុព្វេន
ដោយលំដាប់ វិហរតិ រមែងប្រថាប់នៅ ជេតវនមហាវិហារេ ក្នុងវត្តដ៏ធំ
ឈ្មោះជេតវ័ន អនាថបិណ្ឌិកេន មហាសេដ្ឋិនា ចតុបញ្ញាសកោដិធនំ វិស្សជ្ជេត្វា ការិតេ
ដែលសេដ្ឋីដ៏ប្រសើរឈ្មោះអនាថបិណ្ឌិកៈលះនូវទ្រព្យមានកោដិហាសិបបួនជាប្រមាណហើយ
ញុំាងជាងឱ្យកសាងហើយ មហាជនំ ញុំាងមហាជន បតិដ្ឋាបយមានោ
កាលឱ្យតាំងនៅចំពោះ សគ្គមគ្គេ ច ក្នុងផ្លូវនៃស្ថានសួគ៌ផង មោក្ខមគ្គេ ច
ក្នុងផ្លូវនៃធម៌ជាគ្រឿងរួចចាក(ទុក្ខ)ផង ។
ហិ មែនពិត តថាគតោ
រីព្រះតថាគត វសិ ប្រថាប់នៅហើយ វស្សាវាសំ នូវកិរិយានៅអស់វស្សា ឯកំ
ឯវ តែមួយគត និគ្រោធមហាវិហារេ ក្នុងវត្តធំឈ្មោះនិគ្រោធ មាតិបក្ខតោ
អសីតិយា (ញាតិកុលសហស្សេហិ) បិតិបក្ខតោ អសីតិយា (ញាតិកុលសហស្សេហិ)
ឥតិ ទ្វេអសីតិញាតិកុលសហស្សេហិ ការិតេ ដែលពាន់នៃព្រះវង្សរបស់ព្រះញាតិប៉ែតសិបពីរដងទាំងឡាយ
គឺពាន់នៃព្រះវង្សរបស់ញាតិទាំងឡាយប៉ែតសិបខាងចំណែកនៃព្រះមាតា
គឺពាន់នៃព្រះវង្សរបស់ព្រះញាតិទាំងឡាយប៉ែតសិបខាងចំណែកនៃព្រះបិតា
ញុំាងជាងឱ្យកសាងហើយ, វសិ ប្រថាប់នៅហើយ វស្សាវាសេ
នូវកិរិយានៅអស់វស្សាទាំងឡាយ បញ្ចវីសតិ ម្ភៃប្រាំ ឥតិ ដូច្នេះ (វសិ
ប្រថាប់នៅហើយ វស្សាវាសេ នូវកិរិយានៅអស់វស្សាទាំងឡាយ) ឯកូនវីសិ
ម្ភៃដោយខ្វះមួយ (១៩) ជេតវនមហាវិហារេ ក្នុងវត្តធំឈ្មោះជេតវ័ន អនាថបិណ្ឌិកេន
ការិតេ ដែលសេដ្ឋីឈ្មោះអនាថបិណ្ឌិកៈញុំាងជាងឱ្យកសាងហើយ, (វសិ
ប្រថាប់នៅហើយ វស្សាវាសេ នូវកិរិយានៅអស់វស្សាទាំងឡាយ) ឆ ប្រាំមួយ បុព្វារាមេ
ក្នុងវត្តឈ្មោះបុព្វារាម វិសាខាយ សត្តវីសតិកោដិធនបរិច្ចាគេន ការិតេ ដែលនាងវិសាខាញុំាងជាងឱ្យកសាងហើយដោយការចំណាយនូវទ្រព្យមានកោដិម្ភៃប្រាំពីរជាប្រមាណ,
និស្សាយ អាស្រ័យហើយ សាវត្ថឹ នូវក្រុងសាវត្ថី បដិច្ច
ព្រោះអាស្រ័យ ទ្វិន្នំ កុលានំ គុណមហន្តតំ
នូវភាវៈនៃត្រកូលទាំងឡាយពីរជាត្រកូលមានគុណធំ ។
អនាថបិណ្ឌិកោបិ
រីសេដ្ឋីឈ្មោះអនាថបិណ្ឌិកៈក្តី វិសាខា មហាឧបាសិកា អបិ
រីមហាឧបាសិកាឈ្មោះវិសាខាក្តី គច្ឆន្តិ តែទៅ តថាគតស្ស ឧបដ្ឋានំ
ការទីជាទីបម្រើនូវព្រះតថាគត វារេ អស់វារៈទាំងឡាយ ទ្វេ ពីរ ទិវសស្ស
នៃថ្ងៃ និពទ្ធំ ជានិច្ច, ច ក៏ (តេ ទ្វេ ជនា
រីជនទាំងឡាយពីរនាក់នោះ) គច្ឆន្តា កាលទៅ តុច្ឆហត្ថា ន គតបុព្វា (ហោន្តិ)
ជាអ្នកមិនធ្លាប់មានដៃទទេហើយ ទហរស្សាមណេរា នោ ហត្ថេ ឱលោកេស្សន្តិ ឥតិ (ចិន្តនេន
ដោយគិត)ថា រីភិក្ខុកំលោះនិងសាមណេរទាំងឡាយនឹងរមិលមើលនូវដៃទាំងឡាយរបស់យើងទាំងឡាយ, (តេ
ទ្វេ ជនា រីជនទាំងឡាយពីរនាក់នោះ) គច្ឆន្តា កាលទៅ បុរេភត្តំ
ក្នុងកាលមុនអំពីកាលនៃភត្ត (ជនេ ញុំាងជនទាំងឡាយ) គាហាបេត្វា
ឱ្យកាន់យកហើយ ខាទនីយាទីនិ (អាហារវត្ថូនិ នូវអាហារវត្ថុទាំងឡាយ)មានវត្ថុដែលបុគ្គលគប្បីទំពារជាដើម
គច្ឆន្តិ ទើបទៅ, (គច្ឆន្តា កាលទៅ) បច្ឆាភត្តំ
ក្នុងកាលខាងក្រោយអំពីកាលនៃភត្ត (ជនេ ញុំាងជនទាំងឡាយ គាហាបេត្វា
ឱ្យកាន់យកហើយ) បញ្ច ភេសជ្ជានិ (ច) នូវភេសជ្ជៈទាំងឡាយប្រាំ(ផង) អដ្ឋ
បានានិ ច នូវទឹកដែលជាគ្រឿងផឹកទាំងឡាយប្រាំបីផង (គច្ឆន្តិ ទើបទៅ) ។ បន
ក៏ អាសនានិ រីអាសនៈទាំងឡាយ និវេសនេសុ តេសំ (ទ្វិន្នំ ជនានំ)
ទ្វិន្នំ ទ្វិន្នំ ភិក្ខុសហស្សានំ និច្ចំ បញ្ញត្តានិ ឯវ ហោន្តិ រមែងជាវត្ថុដែលជនក្រាលហើយអស់កាលជានិច្ចដើម្បីពាន់នៃភិក្ខុទាំងឡាយពីរ
ៗ ក្នុងផ្ទះទាំងឡាយរបស់ជនទាំងឡាយពីរនោះមែនពិត ។ យោ (ភិក្ខុ
រីភិក្ខុ)ឯណា ឥច្ឆតិ រមែងប្រាថ្នា អន្នបានភេសជ្ជេសុ យំ (វត្ថុំ
នូវវត្ថុ)ឯណាក្នុង(ចំណោម)បាយនិងទឹកនិងភេសជ្ជៈទាំងឡាយ, តំ (វត្ថុ
រីវត្ថុ)នោះ សម្បជ្ជតិ រមែងសម្រេច យថិច្ឆិតំ ឯវ តាមសមគួរដល់សេចក្តីត្រូវការភ្លាម
តស្ស (ភិក្ខុស្ស របស់ភិក្ខុ)នោះ ។ បញ្ហោ រីប្រស្នា តេសុ (ទ្វីសុ
ជនេសុ) អនាថបិណ្ឌិកេន ឯកំ ឯវ ទិវសំ សត្ថារំ ន បុច្ឆិតបុព្វោ (ហោតិ)
ជាប្រស្នា(ក្នុងជនទាំងឡាយពីរនាក់)នោះ
គឺសេដ្ឋីឈ្មោះអនាថបិណ្ឌិកៈមិនធ្លាប់ទូលសួរហើយចំពោះព្រះសាស្តាអស់ថ្ងៃតែមួយមែនពិត ។ ករិ
បានឮមកថា សោ (សេដ្ឋី រីសេដ្ឋី)នោះ (ចិន្តេត្វា ព្រោះហើយ) តថាគតោ
។បេ។ កិលមេយ្យ ឥតិ ដូច្នេះ ។ តថាគតោ
រីព្រះតថាគត ពុទ្ធសុខុមាលោ ជាព្រះពុទ្ធសុខុមាល ខត្តិយសុខុមាលោ
ជាក្សត្រសុខុមាល ទេសេន្តា កាលសម្តែង ធម្មំ នូវព្រះធម៌ មយ្ហំ
ដល់អញ ពហុបការោ មេ គហបតិ (ហោតិ) ឥតិ (ចិន្តនេន
ព្រោះព្រះចិន្តា)ថា រីគហបតីជាអ្នកមានឧបការៈច្រើនដល់តថាគត កិលមេយ្យ គប្បីលំបាក ន
បុច្ឆតិ ទើបមិនសួរ បញ្ហំ នូវប្រស្នា សត្ថរិ អធិមត្តសិនេហេន
ព្រោះសេចក្តីស្រឡាញ់មានប្រមាណយ៉ាងក្រៃលែងក្នុងព្រះសាស្តា ។ បន ក៏ សត្ថា
រីព្រះសាស្តា តស្មឹ (សេដ្ឋិម្ហិ) និសិន្នមត្តេ ឯវ (សតិ)
កាលសេដ្ឋីនោះគ្រាន់តែអង្គុយហើយមែនពិត (ចិន្តេត្វា ព្រះចិន្តាហើយ អយំ សេដ្ឋី
។បេ។ រក្ខតិ ឥតិ ដូច្នេះ កថេសិ ឯវ ត្រាស់សម្តែងហើយ ធម្មទេសនំ
ព្រះធម្មទេសនា ឯកំ, អយំ សេដ្ឋី រីសេដ្ឋីនេះ រក្ខតិ
រមែងរក្សា មំ នូវតថាគត អរក្ខិតព្វដ្ឋានេ
ក្នុងដែលបុគ្គលមិនគប្បីរក្សា, ហិ ព្រោះថា អហំ រីតថាគត ឆិន្ទិត្វា
កាត់ហើយ សីសំ នូវសីសៈ អត្តនោ របស់ខ្លួន អលង្កតប្បដិយត្តំ
ដែលតថាគតប្រដាប់ហើយនិងតាក់តែងហើយ ឧប្បាដេត្វា ឆ្កៀលឡើងហើយ អក្ខីនិ
នូវភ្នែកទាំអឡាយ ឧព្វត្តេត្វា ឱ្យរូងយកហើយ ហទយមសំ នូវសាច់នៃបេះដូង បរិច្ចជិត្វា
បរិច្ចាគហើយ បុត្តទារំ នូវកូននិងប្រពន្ធ បាណសមំ ដែលស្មើដោយជីវិត បារមិយោ
ញុំាងបារមីទាំងឡាយ បូរេន្តោ កាលឱ្យពេញ អសង្ខេយ្យានិ
អស់អសង្ខេយ្យទាំងឡាយ ចត្តារិ បួន កប្បសតសហស្សាធិកានិ
ដែលក្រៃលែងដោយសែននៃកប្ប បូរេសឹ ឱ្យពេញ បរេសំ (ជនានំ) ធម្មទេសនត្ថំ
ឯវ ដើម្បីកិរិយាសម្តែងនូវព្រះធម៌(ដល់ជនទាំងឡាយ)ដទៃ, ឯសោ (សេដ្ឋី
រីសេដ្ឋី)នុ៎ះ រក្ខតិ រមែងរក្សា មំ នូវតថាគត អរក្ខិតតព្វដ្ឋានេ
ក្នុងទីដែលបុគ្គលមិនគប្បីរក្សា ។
តទា ក្នុងកាលនោះ មនុស្សកោដិយោ
រីកោដិនៃមនុស្សទាំងឡាយ សត្ត ប្រាំពីរ វសន្តិ រមែងនៅ សាវត្ថិយំ
ក្នុងក្រុងសាវត្ថី ។ តេសុ (មនុស្សេសុ បណ្តាមនុស្សទាំងឡាយ)នោះ បញ្ចកោដិមត្តា
មនុស្សា រីមនុស្សទាំងឡាយមានកោដិប្រាំជាប្រមាណ សុត្វា ស្តាប់ហើយ ធម្មកថំ
នូវព្រះធម្មកថា សត្ថុ របស់ព្រះសាស្តា អរិយសាវកា ជាតា ជាព្រះអរិយសាវ័កហើយ,
(មនុស្សា រីមនុស្សទាំងឡាយ) ទ្វេកោដិមត្តា មានកោដិពីរជាប្រមាណ (សុត្វា
ស្តាប់ហើយ ធម្មកថំ នូវព្រះធម្មកថា សត្ថុ របស់ព្រះសាស្តា) បុថុជ្ជនា
(ជាតា)ជាបុថុជ្ជន ។ កិច្ចានិ រីកិច្ចទាំងឡាយ ទ្វេ ឯវ
តែពីរគត់ អហេសុំ បានមានហើយ តេសុ (មនុស្សេសុ
បណ្តាមនុស្សទាំងឡាយ)នោះ អរិយសាវកានំ ដល់ព្រះអរិយសាវ័កទាំងឡាយ ។ (តេ
អរិយសាវកា រីព្រះអរិយសាវ័កទាំងឡាយនោះ) ទេន្តិ រមែងថ្វាយ ទានំ
នូវទាន បុរេភត្តំ ក្នុងមុនអំពីកាលនៃភត្ត, (តេ អរិយសាវកា
រីព្រះអរិយសាវ័កទាំងឡាយនោះ) គន្ធមាលាទិហត្ថា ដែលមានវត្ថុមានគ្រឿងក្រអូមនិងផ្កាកម្រងជាដើមក្នុងដៃ
(បុគ្គលំ ញុំាងបុគ្គល) គាហាបេត្វា ឱ្យកាន់យកហើយ វត្ថភេសជ្ជបានកាទឹ
(វត្ថុំ នូវវត្ថុ)មានសំពត់និងភេសជ្ជៈនិងគ្រឿងផឹកជាដើម គច្ឆន្តិ
ទើបទៅ ធម្មស្សវនត្ថាយ ដើម្បីប្រយោជន៍ដល់ការស្តាប់នូវព្រះធម៌ បច្ឆាភត្តំ
ក្នុងកាលខាងក្រោយអំពីកាលនៃភត្ត ។
អថ តមក ឯកទិវសំ
ក្នុងថ្ងៃមួយ មហាបាលោ រីកុដុម្ពីក៍ ទិស្វា ឃើញហើយ អរិយសាវកេ
នូវព្រះអរិយសាវ័កទាំងឡាយ គន្ធមាលាទិហត្ថេ ដែលមានវត្ថុមានគ្រឿងក្រអូមនិងផ្កាកម្រងជាដើមក្នុងដៃ
គច្ឆន្តេ កំពុងទៅ វិហារំ កាន់វត្ត បុច្ឆិត្វា សួរហើយ អយំ
មហាជនោ កុហឹ (ឋានេ) គច្ឆតិ ឥតិ ថារីមហាជននេះទៅក្នុងទីណា ? សុត្វា
ស្តាប់ហើយ (អយំ មហាជនោ) ធម្មស្សវនាយ (វិហារំ គច្ឆតិ) ឥតិ
ថារីមហាជននេះកំពុងទៅកាន់វត្តដើម្បីកិរិយាស្តាប់នូវព្រះធម៌, វត្វា ពោលហើយ អហំបិ
គមិស្សាមិ ឥតិ ថាខ្ញុំនឹងទៅដែរ, គន្ត្វា ទៅហើយ វន្ទិត្វា
ថ្វាយបង្គំហើយ សត្ថារំ នូវព្រះសាស្តា និសីទិ អង្គុយហើយ បរិសបរិយន្តេ
ក្នុងទីបំផុតនៃបរិស័ទ ។
ច ក៏ ពុទ្ធា
នាម ឈ្មោះថារីព្រះពុទ្ធទាំងឡាយ ទេសេន្តា កាលសម្តែង ធម្មំ
នូវព្រះធម៌ ឱលោកេត្វា ពិនិត្យមើលហើយ ឧបនិស្សយំ
នូវហេតុដែលជាឧបនិស្ស័យ សរណសីលប្បព្វជ្ជាទីនំ (គុណានំ នៃគុណទាំងឡាយ)មានសរណៈនិងសីលនិងបព្វជ្ជាជាដើម
ទេសេន្តិ ទើបសម្តែង ធម្មំ នូវព្រះធម៌ អជ្ឈាសយវសេន
ដោយអំណាចនៃអធ្យាស្រ័យ, តស្មា ព្រោះហេតុនោះ តំទិវសំ ក្នុងថ្ងៃនោះ សត្ថា
រីព្រះសាស្តា ឱលោកេត្វា ពិនិត្យមើលហើយ ឧបនិស្សយំ នូវហេតុជាឧបនិស្ស័យ
តស្ស (មហាបាលស្ស នៃកុដុម្ពីក៍ឈ្មោះមហាបាលៈ)នោះ ទេសេន្តោ
កាលសម្តែង ធម្មំ នូវព្រះធម៌ កថេសិ សម្តែងហើយ អនុបុព្វីកថំ
នូវវាចាជាគ្រឿងពោលដោយលំដាប់ ។
(បុច្ឆា
រីសំនួរ) សេយ្យថីទំ (ឥតិ ដូច្នេះ), (សត្ថា រីព្រះសាស្តា កថេសិ
សម្តែងហើយ អនុបុព្វីកថំ នូវវាចាជាគ្រឿងពោល) សេយ្យថីទំ ដូចម្តេចខ្លះ
? (វិស្សជ្ជនំ រីចម្លើយ) ទានកថំ ។បេ។ បកាសេសិ (ឥតិ
ដូច្នេះ), (សត្ថា រីព្រះសាស្តា បកាសេសិ ប្រកាសហើយ ទានកថំ
នូវវាចាជាគ្រឿងពោលនូវទាន សីលកថំ នូវវាចាជាគ្រឿងពោលនូវសីល សគ្គកថំ
នូវវាចាជាគ្រឿងពោលនូវស្ថានសួគ៌ អាទីនវំ នូវទោស ឱការំ ដ៏លាមក សង្កិលេសំ
ដែលសៅហ្មងព្រម កាមានំ របស់កាមទាំងឡាយ អានិសំសំ នូវអានិសង្ស នេក្ខម្មេ
ក្នុងការចេញបួស ។ កុដុម្ពិកោ រីកុដុម្ពីក៍ មហាបាលោ ឈ្មោះមហាបាលៈ សុត្វា
ស្តាប់ហើយ តំ (ធម្មទេសនំ នូវព្រះធម្មទេសនា)នោះ ចិន្តេសិ
គិតហើយ បរលោកំ ។បេ។ បព្វជិស្សាមិ ឥតិ ដូច្នេះ, បុត្តធីតរោ វា
រីកូនប្រុសនិងកូនស្រីទាំងឡាយក្តី ភោគា វា រីភោគទ្រព្យទាំងឡាយក្តី ន អនុគ្គច្ឆន្តិ
រមែងទៅតាម បរលោកំ គច្ឆន្តំ (បុគ្គលំ នូវបុគ្គល)ដែលកំពុងទៅកាន់បរលោក,
សរីរំបិ សូម្បីរីសរីរៈ ន គច្ឆតិ រមែងមិនទៅ សទ្ធឹ ជាមួយ អត្តនា
ដោយខ្លួន, កឹ (បយោជនំ រីប្រយោជន៍)អ្វី មេ របស់អញ ឃរាវាសេន
ដោយការនៅគ្រប់គ្រងផ្ទះ, អហំ រីអញ បព្វជិស្សាមិ នឹងបួស ។ ទេសនាបរិយោសានេ
ក្នុងកាលជាទីបំផុតដោយជុំវិញនៃព្រះទេសនា សោ (មហាបាលោ
រីកុដុម្ពីក៍ឈ្មោះមហាបាលៈ)នោះ ឧបសង្កមិត្វា ចូលទៅគាល់ហើយ សត្ថារំ
នូវព្រះសាស្តា យាចិ (ទូល)សូមហើយ បព្វជ្ជំ នូវផ្នួស ។ អថ
លំដាប់ សត្ថា រីព្រះសាស្តា អាហ ត្រាស់ហើយ នំ (មហាបាលំ
នូវកុដុម្ពីក៍ឈ្មោះមហាបាលៈ)នោះ នត្ថិ តេ កោចិ អាបុច្ឆិតព្វយុត្តកោ ញាតិ ឥតិ
ថារីបុគ្គលណាមួយជាញាតិរបស់អ្នកដែលគួរហើយ ដល់សភាពជាបុគ្គលដែលអ្នកគប្បីពោលលាមិនមានទេឬ
? (សោ មហាបាលោ រីកុដុម្ពីក៍ឈ្មោះមហាបាលៈនោះ អាហ ក្រាបទូលហើយ) កនិដ្ឋភាតា
មេ អត្ថិ ភន្តេ ឥតិ ថាបពិត្រព្រះអង្គដ៏ចម្រើន
រីប្អូនប្រុសរបស់ខ្ញុំព្រះករុណាមាន ។ (សត្ថា រីព្រះសាស្តា អាហ
ត្រាស់ហើយ) តេនហិ (ត្វំ) តំ (កនិដ្ឋភាតរំ) អាបុច្ឆាហិ
ឥតិ ថាបើដូច្នោះរីអ្នកចូរនូវប្អូនប្រុសនោះ ។ (សោ មហាបាលោ
រីកុដុម្ពីក៍ឈ្មោះមហាបាលៈនោះ សម្បដិច្ឆិត្វា ទទួលព្រមហើយ (តុម្ហេហិ វុត្តវចនំ
ហោតិ) សាធុ ឥតិ រីព្រះតម្រាស់ដែលព្រះអង្គទាំងឡាយត្រាស់ហើយ ថា សាធុ
ជាព្រះតម្រាស់ញុំាងប្រយោជន៍ឱ្យសម្រេច, វន្ទិត្វា ថ្វាយបង្គំហើយ សត្ថារំ
នូវព្រះសាស្តា គន្ត្វា ទៅហើយ គេហំ កាន់ផ្ទះ (បុគ្គលំ
ញុំាងបុគ្គល) បក្កោសាបេត្វា ឱ្យហៅរកហើយ កនិដ្ឋំ នូវប្អូនប្រុស (អាហ
ពោលហើយ) តាត ។បេ។ បដិបជ្ជាហិ នំ ឥតិ ដូច្នេះ, តាត
ម្នាលប្អូនប្រុស ធនំ រីទ្រព្យ យំ កិញ្ចិ ឯណាមួយ សវិញ្ញាណកាវិញ្ញាណកំ
ដែលប្រព្រឹត្តទៅជាមួយដោយវិញ្ញាណនិងមិនមានវិញ្ញាណ យំ ឯណា អត្ថិ មាន កុលេ
ក្នុងត្រកូល ឥមស្មឹ នេះ, តំ (ធនំ រីទ្រព្យ)នោះ សព្វំ
ទាំងពួង ភារោ (ហោតុ) ចូរជាភារៈ តវ របស់អ្នក, (ត្វំ)
រីអ្នក បដិបជ្ជាហិ ចូរគ្រប់គ្រង នំ (ធនំ នូវទ្រព្យ)នោះ ។ (សោ
កនិដ្ឋោ រីប្អូនប្រុសនោះ អាហ ពោលហើយ) តុម្ហេ បន កឹ សាមិ
(កថេថ) ឥតិ ថាបពិត្របងប្រុសចុះបងប្រុសនិយាយនូវអ្វី ។ (សោ មហាបាលោ
រីកុដុម្ពីក៍ឈ្មោះមហាបាលៈនោះ អាហ ពោលហើយ អហំ សត្ថុ សន្តិកេ បព្វជិស្សាមិ
ឥតិ រីអញនឹងបួសក្នុងសំណាក់នៃព្រះសាស្តា ។ (សោ កនិដ្ឋោ រីប្អូនប្រុសនោះ អាហ
ពោលហើយ) កឹ កថេសិ ។បេ។ ឯវមកត្ថ ឥតិ ដូច្នេះ, ភាតិក បពិត្របងប្រុស (ត្វំ
រីបង) កថេសិ ពោល កឹ (វចនំ នូវពាក្យ)អ្វី ? ត្វំ រីបង មាតរិ
នាកាលមាតា មតាយ ស្លាប់ហើយ មេ មាតា វិយ (លទ្ធោ អសិ) ជាបុគ្គលដែលខ្ញុំបានហើយដូចជារីមាតា,
(ត្វំ រីបង) បិតរិ កាលបិតា មតេ ស្លាប់ហើយ (មេ) បិតា
វិយ លទ្ធោ (អសិ) ជាបុគ្គលដែលខ្ញុំបានហើយដូចជារីបិតា, មហាវិភាវោ
រីសម្បត្តិដែលបុគ្គលគប្បីសោយដ៏ច្រើន គេហេ ក្នុងផ្ទះ វោ របស់បង, គេហំ
អជ្ឈាវសន្តេហិ ឯវ (តុម្ហេហិ) គឺបងកាលនៅជាអ្នកគ្រប់គ្រងនូវផ្ទះមែនពិត សក្កា
អាច កាតុំ ដើម្បីធ្វើ បុញ្ញានិ នូវបុណ្យទាំងឡាយ (តុម្ហេ រីបង) មា
អកត្ថ កុំបានធ្វើហើយ ឯវំ ដោយប្រការយ៉ាងនេះ ។ (សោ មហាបាលោ
រីកុដុម្ពីក៍ឈ្មោះមហាបាលៈនោះ អាហ ពោលហើយ) តាតា ។បេ។ តាត ឥតិ
ដូច្នេះ, តាត ម្នាលប្អូនប្រុស ធម្មទេសនា រីព្រះធម្មទេសនា សត្ថុ
របស់ព្រះសាស្តា មយា គឺខ្ញុំ សុតា ស្តាប់ហើយ, ហិ ក៏ អាទិមជ្ឈបរិយោសានកល្យាណធម្មោ
រីព្រះធម៌ដែលល្អក្នុងខាងដើមនិងត្រង់កណ្តាលនិងទីបំផុតដោយជុំវិញ សត្ថារា
ដែលព្រះសាស្តា អារោបេត្វា លើកឡើងហើយ តិលក្ខណំ កាន់ត្រៃលក្ខណ៍ សណ្ហសុខុមំ
ទាំងល្អិតទាំងសុខុម ទេសិតោ សម្តែងហើយ, សោ (ធម្មោ
រីព្រះធម៌)នោះ (កេនចិ បុគ្គល គឺបុគ្គល)ណា ៗ ន សក្កា មិនអាច បូរេតុំ
ដើម្បីឱ្យពេញ អគារមជ្ឈេ ក្នុងពាក់កណ្តាលនៃផ្ទះ, តាត ម្នាលប្អូនប្រុស
(អហំ រីបង) បព្វជិស្សាមិ នឹងបួស ។ (សោ កនិដ្ឋោ
រីប្អូនប្រុសនោះ អាហ ពោលហើយ) ភាតិក ។បេ។ បព្វជិស្សថ ឥតិ ដូច្នេះ, ភាតិក
បពិត្របងប្រុស អបិច ក៏ឯ (តុម្ហេ រីបងប្រុស) តរុណា តាវ អត្ថ
ជាមនុស្សនៅកម្លោះ, (តុម្ហេ រីបងប្រុស) បព្វជិស្សថ សូមបួស មហល្លកកាលេ
ក្នុងកាលនៃខ្លួនចាស់ ។ (សោ មហាបាលោ
រីកុដុម្ពីក៍ឈ្មោះមហាបាលៈនោះ វត្វា ពោលហើយ) តាត ។បេ។ បូរេស្សាមិ ឥតិ
ដូច្នេះ, (អាហ ពោលហើយ) ជរាជជ្ជរិតា ហោន្តិ ។បេ។ តាត ឥតិ ដូច្នេះ, តាតា
ម្នាលប្អូនប្រុស ហិ ព្រោះថា ហត្ថបាទាបិ សូម្បីរីដៃនិងជើងទាំងឡាយ អត្តនោ
របស់ខ្លួន មហល្លកស្ស នៃមនុស្សចាស់ អនស្សវា ហោន្តិ
ជាអវយវៈមិនស្តាប់តាម(បង្គាប់), ន វត្តន្តិ រមែងប្រព្រឹត្តទៅ វសេ
ក្នុងអំណាច, កិមង្គំ បន១ ក៏រីអង្គ(ហេតុ)អ្វីហ្ន៎,
ញាតកា រីញាតិទាំងឡាយ (វត្តិស្សន្តិ នឹងប្រព្រឹត្តទៅ វសេ
ក្នុងអំណាច), អហំ រីអញ សោ នោះ ន ករោមិ នឹងមិនធ្វើ វចនំ
នូវពាក្យ តវ របស់អ្នក, (អហំ រីអញ) សមណប្បដិបត្តឹ
ញុំាងសេចក្តីបដិបត្តិនៃសមណ បូរេស្សាមិ នឹងឱ្យពេញ ។ ហត្ថបាទា
រីដៃនិងជើងទាំងឡាយ យស្ស (បុគ្គលស្ស របស់បុគ្គល)ណា ជរាជជ្ជរិតា អនស្សវា
ហោន្តិ ជាអវយវៈគ្រាំគ្រាហើយព្រោះមិនស្តាប់(តាមបង្គាប់), សោ (បុគ្គលោ
រីបុគ្គល)នោះ វិហតត្ថាមោ មានកម្លាំងត្រូវជរាកម្ចាត់ហើយ ចរិស្សតិ
នឹងប្រព្រឹត្ត ធម្មំ នូវព្រះធម៌ កថំ យ៉ាងដូចម្តេច ? តាត
ម្នាលប្អូនប្រុស អហំ រីអញ បព្វជិស្សាមិ ឯវ នឹងបួយដាច់ខាត ។ តស្ស
(កនិដ្ឋស្ស កាលប្អូនប្រុស)នោះ វិរវន្តស្ស ឯវ កំពុងស្រែកយំមែនពិត, (សោ
មហាបាលោ រីកុដុម្ពីក៍ឈ្មោះមហាបាលៈនោះ) គន្ត្វា ទៅហើយ សន្តិកំ
កាន់សម្នាក់ សត្ថុ របស់ព្រះសាស្តា យាចិត្វា សូមហើយ បព្វជ្ជំ
នូវបព្វជ្ជា លទ្ធបព្វជ្ជូបសម្បទោ មានបព្វជ្ជានិងឧបសម្បទាដែលខ្លួនបានហើយ វសិត្វា
នៅហើយ វស្សានិ អស់វស្សាទាំងឡាយ បញ្ច ប្រាំ សន្តិកេ
ក្នុងសម្នាក់ អាចរិយុបជ្ឈាយានំ របស់អាចារ្យនិងឧបជ្ឈាយ៍ទាំងឡាយ, វុត្ថវស្សោ
មានវស្សានៅរួចហើយ បវារេត្វា បវារណាហើយ ឧបសង្កមិត្វា ចូលទៅគាល់ហើយ សត្ថារំ
នូវព្រះសាស្តា វន្ទិត្វា ថ្វាយបង្គំហើយ បុច្ឆិ សួរហើយ ភន្តេ
ឥមស្មឹ សាសនេ កតិ ធុរានិ (អត្ថិ) ឥតិ ថា បពិត្រព្រះអង្គដ៏ចម្រើន
រីធុរៈទាំងឡាយ (មាន)ក្នុងព្រះសាសនានេះ ? (សត្ថា រីព្រះសាស្តា អាហ
ត្រាស់ហើយ) គន្ថធុរំ វិបស្សនាធុរំ ឥតិ ទ្វេ ឯវ ធុរានិ ភិក្ខុ ឥតិ ថា
ម្នាលភិក្ខុ រីធុរៈទាំងឡាយតែពីរគត់ គឺរីគន្ថធុរៈនិងវិបស្សនាធុរៈ ។ (សោ មហាបាលោ
រីភិក្ខុឈ្មោះមហាបាលៈនោះ បុច្ឆិ ទូលសួរហើយ) កតមំ បន ភន្តេ គន្ថធរុំ កតមំ
វិបស្សនាធុរំ ឥតិ ថាបពិត្រព្រះអង្គដ៏ចម្រើនក៏រីគន្ថធុរៈដូចម្តេច
វិបស្សនាធុរៈដូចម្តេច ? (សត្ថា រីព្រះសាស្តា អាហ ត្រាស់ហើយ) អត្តនោ
។បេ។ នាម ឥតិ ដូច្នេះ, ឥទំ (ធុរំ រីធុរៈ)នេះ ឯកំ (និកាយំ)
វា ទ្វេ វា និកាយេ សកលំ វា បន តេបិដកំ ពុទ្ធវចនំ ឧគ្គណ្ហិត្វា តស្ស ធារណំ កថនំ
វាចនំ ឥតិ ថារីការរៀនយកហើយនូវនិកាយមួយឬ ៗ ថានូវនិកាយទាំងឡាយពីរឬ ៗ
ថានូវព្រះពុទ្ធវចនៈ គឺប្រជុំនៃបិដកបីទាំងអស់ទ្រទ្រង់ចាំ ពោល
ប្រាប់នូវព្រះពុទ្ធវចនៈនោះ បញ្ញានុរូបេន តាមសមគួរដល់បញ្ញា អត្តនោ
របស់ខ្លួន គន្ថធុរំ នាម ឈ្មោះថា គន្ថធុរៈ, បន ចំណែកឯ ឥទំ (ធុរំ
រីធុរៈ)នេះ អត្តភាវេ ខយវយំ បដ្ឋបេត្វា សាតច្ចកិរិយាវសេន វិបស្សនំ វឌ្ឍេត្វា
អរហត្តគ្គហណំ
រីការផ្គងហើយនូវការអស់ទៅនិងការសូន្យទៅក្នុងអត្តភាពញុំាងវិបស្សនាឱ្យចម្រើនហើយដោយអំណាចនៃការធ្វើដោយសភាវៈនៃការជាប់តគ្នាកាន់យកនូវភាពនៃអរហត្តមគ្គ
(ភិក្ខុស្ស នៃភិក្ខុ) បន្តសេនាសនាភិរតស្ស ជាអ្នកត្រេកអរក្នុងសេនាសនៈដ៏ស្ងាត់ហើយ
សល្លហុកវុត្តិនោ ដែលជាអ្នកមានសេចក្តីប្រព្រឹត្តស្រាលព្រមហើយ វិបស្សនាធុរំ
ឈ្មោះថា វិបស្សនាធុរៈ ។ (សោ មហាបាលោ រីភិក្ខុឈ្មោះមហាបាលៈនោះ អាហ
ពោលហើយ) ភន្តេ ។បេ។ កថេថ ឥតិ ដូច្នេះ, ភន្តេ បពិត្រព្រះអង្គដ៏ចម្រើន
អហំ រីខ្ញុំព្រះករុណា បព្វជិតោ បួសហើយ មហល្លកកាលេ
ក្នុងកាលនៃខ្លួនចាស់ ន សក្ខិស្សាមិ នឹងមិនអាច គន្ថធុរំ បូរេតុំ
ដើម្បីគឺខ្លួនញុំាងគន្ថធុរៈឱ្យពេញ, បន ប៉ុន្តែ (អហំ
រីខ្ញុំព្រះករុណា) វិបស្សនាធុរំ ញុំាងវិបស្សនាធុរៈ បូរេស្សាមិ
នឹងឱ្យពេញ, (តុម្ហេ រីព្រះអង្គ) កថេថ សូមសម្តែង កម្មដ្ឋានំ
នូវកម្មដ្ឋាន មេ ដល់ខ្ញុំព្រះករុណា ។ អថ គ្រានោះ សត្ថា
រីព្រះសាស្តា កថេសិ ត្រាស់សម្តែងហើយ កម្មដ្ឋានំ នូវកម្មដ្ឋាន យាវ
ត្រឹមណា អរហត្តា អំពីព្រះអរហត្ត១
អស្ស (មហាបាលស្ស ដល់ភិក្ខុឈ្មោះមហាបាលៈ)នោះ ។ សោ (មហបាលោ
រីភិក្ខុឈ្មោះមហាបាលៈ)នោះ វន្ទិត្វា ថ្វាយបង្គំហើយ សត្ថារំ នូវព្រះសាស្តា បរិយេសន្តោ
កំពុងស្វែងរក សហគាមិនោ ភិក្ខូ នូវភិក្ខុទាំងឡាយដែលជាអ្នកទៅទៅដោយប្រក្រតីជាមួយ
អត្តនា ដោយខ្លួន លភិត្វា បានហើយ សដ្ឋីភិក្ខូ
នូវភិក្ខុហុករូបទាំងឡាយ និក្ខមិត្វា ចេញទៅហើយ សទ្ធឹ មួយអន្លើ តេហិ
(ភិក្ខូហិ ដោយភិក្ខុទាំងឡាយ) នោះ គន្ត្វា ទៅហើយ វីសយោជនសតមគ្គំ អស់ផ្លូវមានរយនៃយោជន៍ម្ភៃជាប្រមាណ
បត្វា ដល់ហើយ បច្ចន្តគាមំ នូវភូមិដែលជាទីបំផុតដោយចំពោះ មហន្តំ
ដ៏ធំ ឯកំ មួយ សបរិវារោ ជាអ្នកទៅជាមួយដោយបរិវារ បាវិសិ
បានចូលទៅហើយ តត្ថ (គាមេ ក្នុងភូមិ)នោះ បិណ្ឌាយ
ដើម្បីបិណ្ឌបាត ។
មនុស្សា រីមនុស្សទាំងឡាយ
ទិស្វា វ គ្រាន់ឃើញហើយ ភិក្ខូ នូវភិក្ខុទាំងឡាយ វត្តសម្បន្នេ
ដែលដល់ព្រមហើយដោយវត្ត បសន្នចិត្តា មានចិត្តជ្រះថ្លាហើយ (អញ្ញមញ្ញំ
ញុំាងគ្នានឹងគ្នា) បញ្ញាបេត្វា ឱ្យក្រាលហើយ អាសនានិ នូវអាសនៈទាំងឡាយ
(តេ ភិក្ខូ ញុំាងភិក្ខុទាំងឡាយ) និសីទាបេត្វា ឱ្យគង់ហើយ បរិវិសិត្វា
អង្គាសហើយ អាហារេន ដោយអាហារ បណីតេន ដ៏ប្រណីត បុច្ឆិត្វា
សួរហើយ ភន្តេ កុហឹ (ឋានេ) អយ្យា គច្ឆន្តិ ឥតិ
ថាបពិត្រលោកម្ចាស់ដ៏ចម្រើនទាំងឡាយ រីលោកម្ចាស់ទាំងឡាយទៅកំពុងទៅក្នុងទីណា ? (វចនេ
កាលពាក្យ តេ ភិក្ខូហិ គឺភិក្ខុទាំងឡាយនោះ) វុត្តេ ពោលហើយយ ផុសដ្ឋានំ
(មយំ) ឧបាសកា (គច្ឆាម) ឥតិ ម្នាលឧបាសកនិងឧបាសិកាទាំងឡាយអាត្មាភាពទាំងឡាយទៅកាន់ទីគួរតាមសេចក្តីសប្បាយ,
បណ្ឌិតមនុស្សា រីមនុស្សដែលមានប្រាជ្ញាទាំងឡាយ ញត្វា ដឹងហើយ វស្សាវាសំ
សេនាសនំ បរិយេសន្តិ ភទន្តា ឥតិ ថារីលោកម្ចាស់ដ៏ចម្រើនទាំងឡាយកំពុងស្វែងរកនូវសេនាសនៈដែលជាទីនៅអស់វស្សា
អាហំសុ ពោលហើយ ភន្តេ ។បេ។ គណ្ហេយ្យាម ឥតិ ដូច្នេះ, ភន្តេ
បពិត្រលោកម្ចាស់ដ៏ចម្រើនទាំងឡាយ សចេ ប្រសិនបើ អយ្យា
រីលោកម្ចាស់ទាំងឡាយ វសេយ្យុំ គប្បីនៅ ឥធ (ឋានេ ក្នុងទី)នេះ តេមាសំ
អស់ពួកនៃខែបី ឥមំ នេះ មយំ រីខ្ញុំព្រះករុណាទាំងឡាយ បតិដ្ឋាយ
តាំងនៅចំពោះហើយ សរណេសុ ក្នុងសរណៈទាំងឡាយ គណ្ហេយ្យាម គប្បីទទួល សីលានិ
នូវសីលទាំងឡាយ ។ តេបិ (ភិក្ខូ) សូម្បី(រីភិក្ខុទាំងឡាយ)នោះ (និមន្តនំ
ញុំាងពាក្យនិមន្ត) អធិវាសេសុំ ឱ្យនៅហើយ មយំ ឥមានិ កុលានិ និស្សាយ
ភវនិស្សរណំ ករិស្សាម ឥតិ (ចិន្តនេន
ដោយកិរិយាគិត)ថាយើងទាំងឡាយអាស្រ័យហើយនូវត្រកូលទាំងឡាយនេះនឹងធ្វើនូវធម្មជាតិជាគ្រឿងកម្ចាត់នូវភព
។ មនុស្សា រីមនុស្សទាំងឡាយ គហេត្វា កាន់យកហើយ បដិញ្ញំ
នូវពាក្យប្តេជ្ញា តេសំ (ភិក្ខូនំ របស់ភិក្ខុទាំងឡាយ) នោះ បដិជគ្គិត្វា
ចាត់ចែងហើយ វិហារំ នូវវត្ត រត្តិដ្ឋានទិវដ្ឋានានិ
ញុំាងទីដែលជាទីនៅក្នុងពេលយប់និងទីដែលជាទីនៅក្នុងពេលថ្ងៃ សម្បាទេត្វា
ឱ្យដល់ព្រមហើយ អទំសុ បានប្រគេនហើយ ។ តេ (ភិក្ខូ
រីភិក្ខុទាំងឡាយ)នោះ បវិសន្តិ រមែងចូលទៅ គាមំ កាន់ភូមិ តំ ឯវ
នោះឯង បិណ្ឌាយ ដើម្បីបិណ្ឌបាត និពទ្ធំ ជានិច្ច ។ អថ
លំដាប់នោះ វេជ្ជោ រីពេទ្យ ឯកោ មួយរូប ឧបសង្កមិត្វា
ចូលទៅរកហើយ នេ (ភិក្ខូ នូវភិក្ខុទាំងឡាយ)នោះ បវារេសិ
បវារណាហើយ (វចនេន ដោយពាក្យ) ភន្តេ ។បេ។ ករិស្សាមិ ឥតិ ដូច្នេះ, ភន្តេ
បពិត្រលោកម្ចាស់ដ៏ចម្រើនទាំងឡាយ អផាសុកំបិ នាម
ឈ្មោះថាសូម្បីរីសេចក្តីមិនសប្បាយ ហោតិ រមែងមាន វសនដ្ឋានេ
ក្នុងទីជាទីនៅ ពហុន្នំ (ជនានំ របស់ជនទាំងឡាយ)ច្រើន, តស្មឹ (អផាសុកេ
កាលសេចក្តីមិនសប្បាយ)នោះ ឧប្បន្នេ ដែលកើតឡើងហើយ, (តុម្ហេ
រីលោកម្ចាស់ទាំងឡាយ) កថេយ្យាថ គប្បីប្រាប់ មយ្ហំ ដល់ខ្ញុំព្រះករុណា,
(អហំ រីខ្ញុំព្រះករុណា) ករិស្សាមិ នឹងធ្វើ ភេសជ្ជំ នូវថ្នាំ
។
វស្សូបនាយិកាទិវសេ ក្នុងថ្ងៃ
គឺតិថីដែលជាទីបង្អោនចូលទៅជិតនូវកាលភ្លៀង ថេរោ រីព្រះថេរៈ (អាហ
ពោលហើយ) អាមន្តេត្វា ឱ្យហៅមកហើយ ភិក្ខូ នូវភិក្ខុទាំងឡាយ តេ
នោះ បុច្ឆិ សួរហើយ អាវុសោ ។បេ។ វីតិនាមេស្សថ ឥតិ ដូច្នេះ, អាវុសោ
ម្នាលលោកមានអាយុទាំងឡាយ (តុម្ហេ រីលោកទាំងឡាយ កាលំ ញុំាងកាល) វីតិនាមេស្សថ
នឹងឱ្យប្រព្រឹត្តទៅកន្លងដោយវិសេស ឥរិយាបថេហិ ដោយឥរិយាបថទាំងឡាយ កតីហិ
ប៉ុន្មាន តេមាសំ អស់ពួកនៃខែបី ឥមំ នេះ ។ (តេ ភិក្ខូ
រីភិក្ខុទាំងឡាយនោះ អាហំសុ បានពោលហើយ) ចតូហិ ភន្តេ ឥតិ ដូច្នេះ, ភន្តេ
បពិត្រព្រះថេរៈដ៏ចម្រើន មយំ រីខ្ញុំព្រះករុណាទាំងឡាយ (ឥរិយាបថេហិ ញុំាងឥរិយាបថទាំងឡាយ)
ចតូហិ បួន (វីតិនាមេស្សថ នឹងឱ្យប្រព្រឹត្តទៅកន្លងដោយវិសេស) ។ (សោ ថេរោ
រីព្រះថេរៈនោះ អាហ ពោលហើយ) កឹ បនេតំ ។បេ។ ហោថាវុសោ ឥតិ ដូច្នេះ, អាវុសោ
ម្នាលអ្នកដ៏មានអាយុទាំងឡាយ, បន ក៏ ឯតំ (កម្មំ រីកម្ម)នុ៎ះ បដិរូបំ
ដ៏សមគួរ កឹ ឬ ? (អម្ហេហិ) អប្បមត្តេហិ ភវិតព្វំ គឺយើងទាំងឡាយគប្បីជាអ្នកមិនប្រមាទហើយ
ននុ ដែរឬ ? ហិ ព្រោះថា មយំ រីយើងទាំងឡាយ គហេត្វា
រៀនហើយ កម្មដ្ឋានំ នូវកម្មដ្ឋាន សន្តិកា ចាកសម្នាក់ ពុទ្ធស្ស
របស់ ធរមានស្ស កំពុងគង់ធរមាន អាគតា (អម្ហ) ជាអ្នកមកហើយ, ច
ក៏ ពុទ្ធា នាម ឈ្មោះថារីព្រះពុទ្ធទាំងឡាយ សឋេន គឺបុគ្គលអ្នកអួតអាង ន
សក្កា មិនអាច អារាធេតុំ ដើម្បីឱ្យទ្រង់ត្រេកអរ, ហិ ក៏ប៉ុន្តែ ឯតេ
(ពុទ្ធា រីព្រះពុទ្ធទាំងឡាយ)នុ៎ះ កល្យាណជ្ឈាសយេន (បុគ្គលេន
គឺបុគ្គល)ដែលមានអាធ្យាស្រ័យល្អ អារាធេតព្វា គប្បីឱ្យព្រះអង្គត្រេកអរ, ច
ក៏ពិតហើយ អបាយា រីអបាយទាំងឡាយ ចត្តារោ បួន បមត្តស្ស (បុគ្គលស្ស)
សកគេហសទិសា (ហោន្តិ)
ជាអកុសលធម៌ដែលប្រាកដស្មើដោយផ្ទះរបស់ខ្លួននៃបុគ្គលដែលប្រមាទហើយ, អាវុសោ
ម្នាលលោកដ៏មានអាយុទាំងឡាយ (តុម្ហេ រីលោកទាំងឡាយ) អប្បមត្តា ហោថ
ចូរជាអ្នកមិនប្រមាទហើយ ។ (តេ ភិក្ខូ រីភិក្ខុទាំងឡាយនោះ បុច្ឆិ
សួរហើយ) តុម្ហេ បន ភន្តេ ឥតិ ដូច្នេះ, ភន្តេ បពិត្រព្រះថេរៈដ៏ចម្រើន
បន ចុះ តុម្ហេ រីលោកម្ចាស់ (កាលំ ញុំាងកាល) វីតិនាមេស្សថ
នឹងឱ្យប្រព្រឹត្តទៅកន្លងដោយវិសេស ឥរិយាបថេហិ ដោយឥរិយាបថទាំងឡាយ កតីហិ
ប៉ុន្មាន? (សោ ថេរោ រីព្រះថេរៈនោះ អាហ ពោលហើយ) អហំ ។បេ។ អាវុសោ ឥតិ
ដូច្នេះ, អាវុសោ ម្នាលលោកដ៏មានអាយុទាំងឡាយ អហំ រីខ្ញុំ (កាលំ
ញុំាងកាល) វីតិនាមេស្សថ នឹងឱ្យប្រព្រឹត្តទៅកន្លងដោយវិសេស ឥរិយាបថេហិ
ដោយឥរិយាបថទាំងឡាយ តីហិ បី, (អហំ រីខ្ញុំ) ន បសារេស្សាមិ នឹងមិនតម្រេត
បិដ្ឋឹ នូវខ្នង ។ (ភិក្ខូ រីភិក្ខុទាំងឡាយ អាហំសុ ពោលហើយ) សាធុ
ភន្តេ អប្បមត្តោ ហោថ ឥតិ ដូច្នេះ, ភន្តេ បពិត្រព្រះថេរៈដ៏ចម្រើន សាធុ
ប្រពៃហើយ, (តុម្ហ រីលោកម្ចាស់) អប្បមត្តោ ហោថ សូមជាអ្នកមិនប្រមាទហើយ
។
ថេរស្ស កាលព្រះថេរៈ អនោក្កមន្តស្ស
មិនប្រព្រឹត្តកន្លង និទ្ទំ កាន់ការដេកលក់ បឋមមាសេ កាលខែទីមួយ អតិក្កន្តេ
កន្លងផុតហើយ អក្ខិរោគោ រីរោគក្នុងភ្នែក ឧប្បជ្ជិ កើតឡើងហើយ ។ អស្សុធារា
រីធារនៃទឹកភ្នែកទាំងឡាយ បគ្ឃន្តិ រមែងហូរចេញ អក្ខីហិ
ចាកភ្នែកទាំងឡាយ ឆិទ្ទឃដតោ ឧទកធារា(បគ្ឃរន្តិយោ) វិយ
ដូចជារីធារទឹកទាំងឡាយកំពុងហូរចាកក្អមដែលធ្លុះ ។ សោ(ថេរោ
រីព្រះថេរៈ)នោះ កត្វា ធ្វើហើយ សមណធម្មំ នូវសមណធម៌ សព្វរត្តឹ អស់រាត្រីទាំងពួង បវិសិត្វា ចូលទៅហើយ គព្ភំ
កាន់បន្ទប់ អរុណគ្គមនេ ក្នុងកាលដែលជាទីរះឡើងនៃអរុណ និសីទិ អង្គុយហើយ
។ ភិក្ខូ រីភិក្ខុទាំងឡាយ គន្ត្វា ទៅហើយ សន្តិកំ កាន់សម្នាក់
ថេរស្ស របស់ព្រះថេរៈ ភិក្ខាចារវេលាយ ក្នុងវេលាដែលជាទីត្រាច់ទៅដើម្បីភិក្ខា
អហំសុ ពោលហើយ ភិក្ខាចារវេលាយំ ភន្តេ ឥតិ ដូច្នេះ, ភន្តេ
បពិត្រព្រះថេរៈដ៏ចម្រើន អយំ (វេលា រីវេលានេះ) ភិក្ខាចារវេលា
(ហោតិ) ជាវេលាដែលជាទីត្រាស់ទៅដើម្បីភិក្ខា ។ (សោ ថេរោ
រីព្រះថេរៈនោះ វត្វា ពោលហើយ) តេនហិ អាវុសោ (តុម្ហេ) គណ្ហថ
បត្តចីវរំ ឥតិ ថា ម្នាលលោកដ៏មានអាយុទាំងឡាយ បើដូច្នោះ
រីអ្នកទាំងឡាយចូរកាន់យកនូវបាត្រនិងចីវរ, (ភិក្ខុំ ញុំាងភិក្ខុ) គាហាបេត្វា
ឱ្យកាន់យកហើយ បត្តចីវរំ នូវបាត្រនិងចីវរ អត្តនោ របស់ខ្លួន និក្ខមិ
ចេញទៅហើយ ។ ភិក្ខូ រីភិក្ខុទាំងឡាយ ទិស្វា ឃើញហើយ អក្ខី
នូវភ្នែកទាំងឡាយ តស្ស (ថេរស្ស របស់ព្រះថេរៈ) នោះ បគ្ឃរន្តេ
កំពុងហូរ បុច្ឆឹសុ សួរហើយ កឹ ឯតំ(ការណំ) ភន្តេ ឥតិ
ថា បពិត្រព្រះថេរៈដ៏ចម្រើន, រីហេតុនុ៎ះ ដូចម្តេច ? (សោ ថេរោ រីព្រះថេរៈនោះ អាហ
ពោលហើយ) អក្ខី មេ អាវុសោ វាតា វិជ្ឈន្តិ ឥតិ ថាម្នាលលោកដ៏មានអាយុទាំងឡាយ
រីខ្យល់រមែងចាក់ដោតនូវភ្នែកទាំងឡាយរបស់ខ្ញុំ ។ (តេ ភិក្ខូ
រីភិក្ខុទាំងឡាយនោះ អាហំសុ ពោលហើយ) ននុ ។បេ។ កថេយ្យាម ឥតិ ដូច្នេះ, ភន្តេ
បពិត្រព្រះថេរៈដ៏ចម្រើន (មយំ) រីយើងទាំងឡាយ វេជ្ជេន បវារិតា អម្ហា
ជាអ្នកដែលពេទ្យបវរណាហើយ ននុ មែនឫ ? (មយំ) រីយើងទាំងឡាយ កថេយ្យាម
គប្បីប្រាប់ តស្ស (វេជ្ជស្ស ដល់ពេទ្យ)នោះ ។ (សោ ថេរោ
រីព្រះថេរៈនោះ អាហ ពោលហើយ) សាធាវុសោ ឥតិ ដូច្នេះ, អាវុសោ
ម្នាលលោកដ៏មានអាយុទាំងឡាយ, (តុម្ហេហិ វុត្តវចនំ
រីពាក្យដែលលោកទាំងឡាយពោលហើយ) សាធុ (ហោតិ)
រមែងជាពាក្យញុំាងប្រយោជន៍ឱ្យសម្រេច ។
១ ប្រយោគនេះ
អាចប្រែបានម្យ៉ាងទៀតថា បន ក៏ ញាតកា រីញាតិទាំងឡាយ ន វសេ វត្តិស្សន្តិ
នឹងមិនប្រព្រឹត្តទៅក្នុងអំណាច កិមង្គំ ព្រោះហេតុដូចម្តេច ? បទថា កិមង្គំ
(កឹ + អង្គំ) បទថា អង្គំ នេះជាបឋមាវិភត្តិចុះក្នុងអត្ថហេតុ
ព្រោះនៅខាងចុង កឹ សព្ទ ។ ដូចសទ្ទនីតិ សុត្តមាលាសូត្រទី ៦៤៩ ថា ការណត្ថេ
ហេតុកឹយតេហិ បឋមា (បឋមាវិភត្តិចុះខាងចុងចាក ហេតុ, កឹ, យ, ត ក្នុងអត្ថការណៈ(ហេតុ)
។ ដូច្នេះ បទថា កិមង្គំ ប្រែថា “រីអង្គដូចម្តេច, ព្រោះអង្គដូចម្តេច,
ដោយអង្គដូចម្តេច” ។ ការរៀងនេះមានក្នុងព្រះបាឡីថា ន អត្តហេតូ អលិកំ
ភណាតិ, កឹការណំ ភគវន្តំ និន្នាម សូមអ្នកសិក្សាសង្កេតតាមន័យនេះចុះ ។
១ បទថា យាវ អរហត្តា
អាចប្រែថា ដរាបដល់ព្រះអរហត្ត ឬថា យាវ រហូត អរហត្តា ដល់ព្រះអរហត្ត
ប៉ុន្តែការប្រែយ៉ាងនេះជាការប្រែតាមនិយមត ៗ គ្នាមករបស់អាចារ្យទាំងឡាយ ។ ចំណែកបទថា យាវ
ប្រែថា “ត្រឹមណា, ដរាណា...” ជាដើមនិងបទថា អរហត្តា ជាបញ្ចមីវិភត្តិប្រែថា
“អំពី....” ។
Comments
Post a Comment