វុត្តោបករណ៍ប្រែនិងអធិប្បាយថ្ងៃទី ២១ ខែមិថុនា ២០១៨
វុត្តោទយបករណប្រែ រតនត្តយប្បណាម [ ១. ] នមោ រីការនមស្ការ មេ របស់ខ្ញុំ (សង្ឃរក្ខិតមហាសាមិនា) ឈ្មោះសង្ឃរក្ខិតមហាសាមិ អត្ថុ ចូរមាន មុនិន្ទោទាតរោចិនោ ដល់ព្រះចន្ទ្រដែលមានរស្មីរុងរឿង គឺព្រះមុនិន្ទ ធម្មុជ្ជលន្តរុចិនោ ជាអ្នកមានព្រះសទ្ធម្មដូចរស្មីដ៏រុងរឿងរបស់ព្រះចន្ទ្រ ជនសន្តានតមសន្តានភេទិនោ ជាអ្នកកម្ចាត់នូវកងនៃមោហៈដូចជាភាពងងឹតដែលដេកត្រាំក្នុងចិត្តរបស់ក្រុងជនដោយប្រក្រតី ។ និមិត្តនៃការតែងគម្ពីរ [ ២. ] យំ ឆន្ទំ រីគម្ពីរសំស្ក្រឹតឆ័ន្ទមានគម្ពីរបិង្គលឆ័ន្ទជាដើមឯណា បិង្គលាចរិយាទីហិ (អាចរិយេហិ) ដែលអាចារ្យទាំងឡាយមានបិង្គលាចារ្យជាដើម ឧទិតំ រចនាហើយ បុរា ក្នុងកាលមុន ។ តំ ឆន្ទំ រីគម្ពីរសំស្ក្រឹតឆ័ន្ទមានគម្ពីរបិង្គលឆន្ទជាដើមនោះ យថិច្ឆិតំ (អត្ថំ) ញ៉ាំងប្រយោជន៍តាមដែលប្រាថ្នាហើយ ន សាធេតិ រមែងមិនឱ្យសម្រេច សុទ្ធមាគធិកានំ (ជនានំ) ដល់ជនទាំងឡាយដែលចេះនូវភាសាមាគធៈសុទ្ធ ។ បញ្ចបណ្ឌិត [ ៣ + ៤. ] ...