វុត្តោបករណ៍ប្រែនិងអធិប្បាយថ្ងៃទី ២១ ខែមិថុនា ២០១៨


វុត្តោទយបករណប្រែ
រតនត្តយប្បណាម
            [១.] នមោ រីការនមស្ការ មេ របស់ខ្ញុំ (សង្ឃរក្ខិតមហាសាមិនា) ឈ្មោះសង្ឃរក្ខិតមហាសាមិ អត្ថុ ចូរមាន មុនិន្ទោទាតរោចិនោ ដល់ព្រះចន្ទ្រដែលមានរស្មីរុងរឿង គឺព្រះមុនិន្ទ ធម្មុជ្ជលន្តរុចិនោ ជាអ្នកមានព្រះសទ្ធម្មដូចរស្មីដ៏រុងរឿងរបស់ព្រះចន្ទ្រ ជនសន្តានតមសន្តានភេទិនោ ជាអ្នកកម្ចាត់នូវកងនៃមោហៈដូចជាភាពងងឹតដែលដេកត្រាំក្នុងចិត្តរបស់ក្រុងជនដោយប្រក្រតី ។
និមិត្តនៃការតែងគម្ពីរ
            [២.] យំ ឆន្ទំ រីគម្ពីរសំស្ក្រឹតឆ័ន្ទមានគម្ពីរបិង្គលឆ័ន្ទជាដើមឯណា បិង្គលាចរិយាទីហិ (អាចរិយេហិ) ដែលអាចារ្យទាំងឡាយមានបិង្គលាចារ្យជាដើម ឧទិតំ រចនាហើយ បុរា ក្នុងកាលមុន ។ តំ ឆន្ទំ រីគម្ពីរសំស្ក្រឹតឆ័ន្ទមានគម្ពីរបិង្គលឆន្ទជាដើមនោះ យថិច្ឆិតំ (អត្ថំ) ញ៉ាំងប្រយោជន៍តាមដែលប្រាថ្នាហើយ ន សាធេតិ រមែងមិនឱ្យសម្រេច សុទ្ធមាគធិកានំ (ជនានំ) ដល់ជនទាំងឡាយដែលចេះនូវភាសាមាគធៈសុទ្ធ ។
បញ្ចបណ្ឌិត
            [៣ + ៤.] តតោ ព្រោះហេតុនោះ ឥទានិ ក្នុងកាលឥឡូវនេះ អហំ រីខ្ញុំ អារភិស្សំ នឹងព្យាយាម ឥទំ (នវឆន្ទំ) នូវគម្ពីរឆន្ទថ្មីនេះ វុត្តោទយំ នាម ឈ្មោះថា “វុត្តោទយ” មត្តាវណ្ណវិភេទនំ ដែលមានមាត្រព្រឹត្តនិងវណ្ណព្រឹត្តជាប្រភេទដ៏វិសេស លក្ខ្យលក្ខណសំយុត្តំ ដែលប្រកបហើយដោយសូត្រនិងឧទាហរណ៍[1] បសន្នត្ថបទក្កមំ មានលំដាប់នៃអត្ថនិងលំដាប់នៃបទដ៏ជាក់ច្បាស់ លោកិយច្ឆទន្ទនិស្សិតំ ដែលអាស្រ័យហើយនូវលោកិយច្ឆន្ទ មាគធភាសាយ ដោយភាសាដែលមានប្រើក្នុងដែនមគធៈ សុខវិពុទ្ធិយា ដើម្បីការដឹងបានដោយងាយ តេសំ (សុទ្ធមាគធិកានំ ជនានំ) របស់ជនទាំងឡាយដែលចេះ(តែ)ភាសាមាគធៈសុទ្ធនោះ ។
បរិច្ឆេទទី ១ ឈ្មោះថា សញ្ញានិទ្ទេស
            [៥.] គណា រីគណៈទាំងឡាយ អដ្ឋ ប្រាំបី ឯតេ នុ៎ះ ឥតិ គឺ ម្នា រីមគណៈនិងនគណៈទាំងឡាយ សព្វគ្លា ភវន្តិ រមែងជាគណៈមានសំឡេងគរុទាំងអស់និងសំឡេងលហុទាំងអស់ ។ ភ្យា រីភគណៈនិងយគណៈទាំងឡាយ អាទិគលហូ ភវន្តិ រមែងជាគណៈមានសំឡេងគរុក្នុងខាងដើមនិងសំឡេងលហុក្នុងខាងដើម ។ ជសា រីជគណៈនិងសគណៈទាំងឡាយ មជ្ឈន្តគរូ ភវន្តិ រមែងជាគណៈមានសំឡេងគរុត្រង់កណ្តាលនិងសំឡេងគរុក្នុងទីបំផុត ។ រតា រីរគណៈនិងតគណៈទាំងឡាយ មជ្ឈន្តលា ភវន្តិ រមែងជាគណៈមានសំឡេងលហុត្រង់កណ្តានិងសំឡេងលហុក្នុងទីបំផុត ។ គោ រី គរុ ហោតិ ជាគរុ ។ លោ រី  លហុ ហោតិ រមែងជាលហុ ។
[៦.] ឥមេ បញ្ច គណា រីគណៈទាំងឡាយប្រាំនេះ ឥតិ គឺ ភជសា (ច) រីភគណៈនិងជគណៈនិងសគណៈទាំងឡាយផង សព្វគលហូ (ច) រីសព្វគរុនិងសព្វលហុទាំងឡាយផង (សោតុជនេន) គឺអ្នកសិក្សា វិញ្ញេយ្យា គប្បីជ្រាប សណ្ឋិតា ថាតាំងនៅហើយ អរិយាទិម្ហិ (វុត្តិប្បភេទេ) ក្នុងប្រភេទរបស់មាត្រាគាថាដែលមានអរិយាគាថាជាដើម ។ គណោ រីគណៈ ឥធ (អរិយាទិម្ហិ វុត្តិប្បភេទេ) ក្នុងប្រភេទរបស់មាត្រាគាថាមានអរិយាគាថាជាដើមនេះ ចតុក្កលោ ហោតិ រមែងជាគណៈមានបួនមាត្រា ។
[៧.] យោ សំយោគាទិ (អក្ខរោ) ច រីអក្សរដែលជាខាងដើមរបស់សំយោគឯណាក្តី យោ ទីឃោ ច រីទីឃអក្សរឯណាក្តី យោ និគ្គហីតបរោ (អក្ខរោ) ច រីអក្សរដែលមាននិគ្គហិតក្នុងខាងចុងឯណាក្តី សន្តិ កំពុងមាន ។ សោ (អក្ខរោ) រីអក្សរនោះ សព្វោ ទាំងអស់ គរុ ហោតិ ឈ្មោះថា គរុ
[៨.] យោ អក្ខរោ រីអក្សរឯណា បុព្វោ ខាងដើម គរុកោ ហោតិ ឈ្មោះថា គរុសោ (គរុអក្ខរោ) រីគរុអក្សរនោះ (សោតុជនេន) គឺអ្នកសិក្សា វិញ្ញេយ្យោ គប្បីជ្រាប លហុ ថាជាលហុ ក្វចិ ខ្លះ បាទាទិសំយោគេ ព្រោះសំយោគដែលនៅខាងដើមរបស់បាទ បរេ ត្រង់ខាងចុង ។ ឧទាហរណំ រីឧទាហរណ៍ថា យថា ដូចម្តេច ?
ឧទាហរណំ រីឧទាហរណ៍ “ទស្សនរសានុភវនេ ។បេ។ ក្រិយា នុ កំ នានុរញ្ជយតិ ឥតិ ដូច្នេះ ។
[៩.] អយំ ជនតា រីក្រុមនៃជននេះ និពទ្ធគេធា ជាអ្នកមានសេចក្តីរីករាយជាប់ជានិច្ច ទស្សនរសានុភវនេ ក្នុងការសោយនូវរសនៃការសំឡឹងមើល ជិនស្ស នូវព្រះជិនស្រី ភវតិ រមែងមាន ។ សញ្ញតក្រិយា រីកិរិយាដែលសង្រួមហើយ វិម្ហយជននី ដែលញ៉ាំងសេចក្តីអស្ចារ្យឱ្យកើតឡើង កំ ញ៉ាំងអ្នកណា ន អនុរញ្ជយតិ នុ នឹងមិនឱ្យរីករាយបានឬ ។
[១០.] សញ្ញា រីឈ្មោះជាគ្រឿងចំណាំ(ដែលមានបួនយ៉ាង ប្រាំយ៉ាង ប្រាំមួយយ៉ាងជាដើម)ទាំងឡាយ សមុទ្ទោសុរសាទិនំ (សទ្ទានំ) របស់សព្ទទាំងឡាយដែលមាន សមុទ្ទ, ឧសុ, និង រស ជាដើម (សោតុជនេន) គឺអ្នកសិក្សា វិញ្ញេយ្យា គប្បីជ្រាប លោកតោ តាមលោកវោហារ
            ចតុត្ថំសោ រីចំណែកទី ៤ គាថាយ របស់គាថា (សោតុជនេន) គឺអ្នកសិក្សា ញេយ្យោ គប្បីជ្រាប បាទោ ថាជាបាទ ។
            បទច្ឆេទោ រីការឈប់(បន្លឺសំឡេង)របស់បាទ (ការកាត់នូវបទ) យតិ ភវតិ ឈ្មោះថា យតិ 


[1] ដែលប្រកបហើយដោយសូត្រជាឧទាហរណ៍ ។

Comments

Popular posts from this blog

ធម្មបទដ្ឋកថាប្រែលោតប្រយោគសាកល្បង